• No#68 AEo, Street 215, Sangkat Vealvong, Khan 7 Makara, Phnom Penh
  • 088 488 8885/ 088 55 77775

យន្ដហោះ ដឹកអ្នកដំណើរ ផលិតដំបូង ដោយជប៉ុន ធ្វើការហោះហើរ បានសម្រេច

យន្ដហោះ ដឹកអ្នកដំណើរ ផលិតដំបូង ដោយជប៉ុន ធ្វើការហោះហើរ បានសម្រេច

តូក្យូ៖ ផលិតផល ក្នុងស្រុករបស់ជប៉ុនជាលើកដំបូង ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំ កន្លងមកនេះ គឺជា យន្ដហោះដឹកអ្នកដំណើរ ដោយបានហោះហើរ ទៅកាន់លំហរអាកាស នៅថ្ងៃពុធនេះ ដែលបង្កើតបាន ជំហានយ៉ាងធំមួយ សម្រាប់ក្រុមហ៊ុនផលិតយន្ដហោះ ម៉ីតស៊ុយប៊ីស៊ី ដែលជាក្រុមហ៊ុនផលិតយន្ដហោះ ក្នុងស្រុក បាន ផ្អាកដំណើរការផលិតមួយរយៈ ដោយជួបនឹងបញ្ហាបច្ចេកទេស ហើយទើបនឹងសម្រេចបាន នៅថ្ងៃពុធនេះ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា ក្រុមហ៊ុន ផលិត យន្ដហោះម៉ីតស៊ុយប៊ីស៊ី ជាក្រុមហ៊ុនខ្នាតធំ បានផលិតបានយន្ដហោះ ដឹកអ្នកដំណើរបានដោយជោគជ័យ និង បានហោះទៅកាន់លំហរអាកាសកាល ពីចុងសប្ដាហ៍មុននេះ ប៉ុន្តែនៅមិនបានចាកចេញ ពីផ្លូវកៅស៊ូរបស់ព្រលាន យន្ដហោះ នៅកណ្តាល ទីក្រុងណាហ្គូយ៉ាលើកដំបូងរបស់ខ្លួននៅឡើយទេ ។

ការហោះហើរនៅថ្ងៃពុធនេះ និងគម្រោងចេញផលិតផលរបស់ខ្លួន បានបើកទំព័រសគរាជថ្មី នៃផលិតផល ក្នុង ស្រុករបស់ជប៉ុន សម្រាប់ការផលិតយន្ដហោដឹកអ្នកដំណើរ បន្ទាប់ពីយន្ដហោះដឹកអ្នកដំណើរប្រភេទ YS-11 ចំនួន ៦០កៅអី បានចូលមកបម្រើសេវា ដឹកអ្នកដំណើរកាលពី ៥០ឆ្នាំកន្លងទៅនេះ ។

យន្ដហោះក្នុងស្រុកថ្មី របស់ក្រុមហ៊ុន ម៉ីតស៊ុយប៊ីស៊ី បានចេញជាទ្រង់ទ្រាយថ្មីជាមួយនឹងប្រវែង ៣៥ម៉ែត្រ ម៉ាស៊ីន នៅស្លាប និងកៅអីអ្នកដំណើរចម្លោះពី ៧០ ទៅ ៩០កៅអី រួមទាំងស៊ីប្រេង តិចជាងយន្ដហោះដទៃ ទៀតដល់ទៅ ២០ភាគរយ ៕

T-0073

About Ratana Auto

Ratana Auto is new and used car dealer in Cambodia. we provide the best service to our customer with Quality guarantee. We also provide the Loan with low interest rate to our customer.

Our Hours

  • Monday 08:30 - 17:30
  • Tuesday 08:30 - 17:30
  • Wednesday 08:30 - 17:30
  • Thursday 08:30 - 17:30
  • Friday 08:30 - 17:30
  • Saturday 08:30 - 17:30
  • Sunday 08:30 - 17:30

Contact Us

  • No#68 AEo, Street 215, Sang kat Vealvong, Khan 7 Makara. Phnom Penh, Cambodia
  • 088 488 8885, 088 55 77775
  • yeab_ratana@yahoo.com

Facebook Like Box

Copyright © 2020 - 2024. Ratana Auto. All rights reserved

Developed by ThemeMakers