រថយន្ដអង្គរខ្មែរ នឹងចេញមកបង្ហាញរូបរាង ពិតប្រាកដហើយ
ភ្នំពេញ ៖ ដូចការគ្រោងទុករថយន្ដអង្គរដែលជាស្នាដៃរបស់ស្ថាបត្យករខ្មែរមួយរូបបានព្យាយាមផលិតជាងមួយ ឆ្នាំមកហើយនោះនឹងត្រូវបានយកមក បង្ហាញរូបរាងជូនអតិថិជននៅថ្ងៃទី៧ មករា ឆ្នាំ២០១៣ នេះហើយ ។ បន្ទាប់ពីបានចំណាយពេលយ៉ាងយូរដើម្បីស្រាវ ជ្រាវផលិតឱ្យបានចេញត្រឹមត្រូវតាមស្ដង់ដារអន្ដរជាតិ និងមានគុណភាពល្អ។
រថយន្ដអង្គរ ដែលជារថយន្ដធុនតូច ហើយត្រូវបាន ក្រុមហ៊ុនហេងអភិវឌ្ឍន៍ផ្ដួចផ្ដើមផលិត ជាលើកដំបូងនៅកម្ពុជា និងជាស្នាដៃ កូនខ្មែរតែមួយគត់របស់ស្ថាបត្យករលោក ញាន ផល្លឹក ដែលលោកបានប្រឹងប្រែង ស្រាវជ្រាវនិងផលិតតាមបច្ចេកទេស ទំនើបទាន់សម័យរហូតទទួលបានជោគ ជ័យ១០០ភាគរយ។
វាជារថយន្តប្រើកម្លាំងអាគុយ យ៉ាងល្អប្រណីតមានគុណភាពល្អដូច រថយន្ដនាំចូលពីបរទេស ដើម្បីបម្រើ សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយើង។
រថយន្ដអង្គរនេះនឹងត្រូវបានតាំងបង្ហាញជូនអតិថិជន នៅស្នាក់ការក្រុមហ៊ុនហេងអភិវឌ្ឍន៍ ស្ថិតនៅជាប់នឹងរបងសាលារាជធានី ភ្នំពេញប៉ែកខាងជើង តាមបណ្ដោយដង មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ខាងមុខនេះហើយ ៕