BMW សម្រេចបានការលក់ កើនឡើងខ្ពស់ក្នុងរយៈពេល 6 ខែដំបូងឆ្នាំ 2015 នេះ
BMW បានបង្ហាញនូវកំណត់ត្រាលក់របស់ខ្លួនកើនឡើងដល់ទៅ 1.099.000 គ្រឿងនៅ ទូទាំងពិភពលោកនា 6 ខែដើមឆ្នាំ 2015 នេះ។
អឺរ៉ុបជាទីផ្សារធំជាងគេសំរាប់ការចែកចាយរបស់ BMW ដែលសម្រេចបានជាសរុប 488,000 គ្រឿងគឺកើនឡើង 9.5% បើធៀបទៅ និងរយៈពេលដូចគ្នាសំរាប់ឆ្នាំ 2014 កន្លង ទៅ ចំណែកទីផ្សារអាមេរិកកើនឡើង 9.5% អាមេរិកខាងជើងលក់បានចំនួន 242,300 កើន 9.6% បន្ថែមពីនេះទៀត BMW ក៏ទទួលបានទទួលជោគជ័យយ៉ាងខ្លាំងផងដែរនៅទីផ្សារ អាស៊ានដោយមាន 337.000 គ្រឿង ត្រូវបានលក់ទៅឱ្យអតិថិជន។
BMW X5 2015
បច្ចុប្បន្ននេះ BMW កំពុងតែគ្រប់គ្រងរោងចក្រចំនួន 30 នៅក្នុងប្រទេសចំនួន 14 ហើយថ្មីៗ នេះក្រុមហ៊ុនបានវិនិយោគចំនួន 1ពាន់ លានដុល្លាបន្ថែមដើម្បីពង្រីករោងចក្រនៅឯក្រុង Spartanburg ភាគខាងត្បូងរដ្ឋ Carolina សហរដ្ឋអាមេរិកក្នុងគោលបំណងផលិត រថយន្ត អោយបានចំនួន 450.000 ជារៀងរាល់ឆ្នាំ។
BMW i8 2016